ប៉ៃលិន៖ នារសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ជុប សុខន
ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើប្រាក់ចំណេញមូលធន ពន្ធលើប្រាក់ចំណូល
និងនីតិវិធីនៃការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ
ជូនអ្នកជាប់ពន្ធតូច និងមធ្យមព្រមទាំងអាជ្ញាធរដែនដី ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ
ប៊ុនសឿត អភិបាលរងខេត្ត និងលោក រាម សុមាន សមាជិក្រុមប្រឹក្សាខេត្ត ដែលកម្មវិធីនេះធ្វើឡើងនៅសាលប្រជុំធំ
នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សូមអរគុណ!